You are currently viewing នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញប្រជុំជាមួយអនុព័ន្ធយោធាកាណាដា និងមន្ត្រីស្ថានទូតកាណាដា

នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញប្រជុំជាមួយអនុព័ន្ធយោធាកាណាដា និងមន្ត្រីស្ថានទូតកាណាដា

ព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន បានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារចុងក្រោយជាមួយ អនុព័ន្ធយោធាកាណាដា មន្ត្រីស្ថានទូតកាណាដា និង ស្ថាប័នដែលមានការពាក់ព័ន្ធ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីត្រៀមទទួលស្វាគមន៍ក្នុងឱកាសនាវាកងទ័ពជើងទឹកកាណាដា HMCS Winnipeg ចូលសំចតនៅកំពង់ផែស្វាយ័ត ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៤-២៦ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។