You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខលោក ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន

តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចុះសាកសួរសុខទុក្ខលោក ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន

ស្វាយរៀង៖ ព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្ត ទៅសួរសុខទុក្ខលោក ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការរងយោធភូមិភាគទី២ និង ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀងក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលលោកមានជំងឺនិងកំពុងសម្រាកព្យាបាលនៅអង្គភាពស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ មេបញ្ជាការរង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឧត្តមសេនីយ៍ មេបញ្ជាការ និង ជូនពរលោកឧត្តមសេនីយ៍ទោ ឆាប់ជាពីជំងឺ និងបានផ្តល់ចូននូវថវិកាចំនួន ៨,១៧០,០០០ រៀល ជូនដល់លោកឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន ផងដែរ។

លោក ឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី និងមន្ត្រីអាវុធហត្ថខេត្តស្វាយរៀង និងសូមជូនពរអស់លោកទាំងអស់ជួបប្រទះតែពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕