កែប៖ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកនាំកម្លាំងក្រោមឱវាទអញ្ជើញចូលរួមសូត្រមន្តកាន់បិណ្ឌវេនទី១២ នៅវត្តសមុទ្ររង្សី ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប និងបាននាំយកនូវបច្ច័យ និង គ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃរួមមាន មី៣កេសធំ, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ទឹកបរិសុទ្ធ ១០កេស, អង្ករ ១០០គីឡូក្រាម, ម៉ាស់១០ប្រអប់, ជេល ០១កេស ប្រគេនបច្ច័យកសាង ២,៦៦០,០០០រៀល, ប្រគេនព្រះចៅអធិកាវត្ត ៤០០,០០០រៀល, ប្រគេនព្រះសង្ឃ៤អង្គ ក្នុងមួយអង្គ ២០០,០០០រៀល, ជូនយាយជីតាជី ១៥នាក់ ក្នុង០១នាក់, ១០០,០០០រៀល, ជូនកម្លាំងរៀបចំសណ្តាប់ធ្នាប់ ៥២០,០០០រៀល, ជូនលោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្ត និងកុមារា កុមារី ចំនួន១២នាក់ ក្នុងមួយនាក់ ១០,០០០រៀលផងដែរ។