You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជំុត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជំុត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ

ស្វាយរៀងៈនៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជំុត្រួតពិនិត្យការងារ កងរាជអាវុធហត្ថប្រចាំវគ្គ០៣ និងទិសដៅបន្តវគ្គ០១ ខែវិច្ឆិកា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី
មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជេីញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធាន អនុ ប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការ ក្រុងស្រុក សរុបចំនួន ៥៦នាក់ ។

ក្នុងកិច្ចប្រជុំនោះដែរ លោកប្រធានមន្ទីររដ្ឋបាល និងហិរញ្ញវត្ថុអានបទបញ្ជាផ្ទៃ និងផ្សព្វផ្សាយ ទិសដៅបន្តរួមមានៈ
១-ស្តីពីផ្សព្វផ្សាយផែការ ការពារក្នុងពិធីអុំទូក ប្រណាំងទូកនៅទន្លេវៃគោខេត្តស្វាយរៀងនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦
២-ស្តីពីការងារ បង្ការ បង្ក្រាប និងការងារសង្គ្រោះ ជូនដល់ប្រជាពលរដ្ឋ
៣-ស្តីពីព៌ត័មានគ្រប់ប្រភេទត្រូវក្តាប់អោយជាប់គ្រប់សភាពការណ៍
៤-អំពីការងារសហការតាមស្ថាបន័នានា
៥-ស្តីពីការប្រើប្រាស់អាវុធជាតិផ្ទុះ
៦-ការងារកសាងអង្គភាព។
t1

t2

t3

t4

t6
(អត្ថបទៈ ប្រាក់ ប៊ុនខេង)