រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ចាន់ សារិន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានទទួលអំណោយសប្បុរសធម៌ពីតំណាងក្រុមហ៊ុនទឹកបរិសុទ្ធអារុណា ដែលបានប្រគល់ ជូនដល់កងរាជអាវុធហត្ថខេត្តរតនគិរី នូវទឹកបរិសុទ្ធចំនួន ១០០កេស និង ឆ័ត្រចំនួន០៧ ( ធំ២ តូច៥ ) ក្នុងឱកាសនោះដែរលោកមេបញ្ជាការរង មានក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុនទឹកបរិសុទ្ធអារុណា ដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដែលមានសទ្ធាជ្រះថ្លាមិនអាចកាត់ថ្លៃបាន ជំនួសមុខ លោក ឧត្តមសេនីយ៍មេបញ្ជាការ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តរតនគិរី ទាំងអស់សូមថ្លែងអំណរគុណ និង ជូនពរដល់លោកជំទាវ អគ្គនាយកក្រុមហ៊ុនទឹកបរិសុទ្ធអារុណា សូមបានសមប្រកបដោយពុទ្ធពរទាំង៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន ទទួលអំណោយសប្បុរសធម៌ពីតំណាងក្រុមហ៊ុនទឹកបរិសុទ្ធអារុណា
- Post author:Sery Vutha
- Post published:September 23, 2022
- Post category:បញ្ជាដឹកនាំ / បទបញ្ជា / ផែនការណែនាំ
You Might Also Like

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញផ្សព្វផ្សាយបទបញ្ជាលោក នាយឧត្តមសេនីយ៍ មេបញ្ជាការ

ឧត្តមសេនីយ៍ត្រី សេង មហា ដឹកនាំកិច្ចប្រជុំជួរបញ្ជាការ ស្ដីពីការពង្រឹទៅលើការងារសន្តិសុខ សុវត្ថិភាព

អាវុធហត្ថរាជធានីភ្នំពេញ ទទួលអំណោយពីសប្បុរសជន!

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ចើញធ្វើបឋកថាជូនវគ្គបំប៉ននាយទាហានថ្នាក់ ឧត្តមសេនីយ៍
