ព្រះវិហារ៖ ព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃការស្នើសុំប័ណ្ណសរសើរ-លិខិតសរសើរ របស់ក្រសួងការពារជាតិ និងប័ណ្ណសរសើរ-លិខិតសរសើរ របស់អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ជូនដល់អង្គភាព បុគ្គល ដែលមានស្នាដៃល្អប្រចាំឆ្នាំ២០២២ និងវាយតម្លៃយោធិននៃកងរាជអាវុធហត្ថ ដែលត្រូវចូលសោធននិវត្តន៍ឆ្នាំ២០២៣ ពិធីនេះមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយលេខាធិការ និង មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុក។