You are currently viewing លោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តទេពវង្សី !

លោក នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី១៤ នៅវត្តទេពវង្សី !

កណ្តាល៖ នៅរសៀលថ្ងៃសុក្រ១៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២២  លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌ ក្នុងពុទ្ធសីមាវត្តទេពវង្សី ស្ថិតក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងតាមបណ្តារាជធានី-ខេត្ត នាយការិយាល័យ នាយ នាយរង ពលអាវុធហត្ថទាំងអស់ក្រោមឱវាទ និងពុទ្ធបរិស័ទចំណុះជើងវត្តក៏បានចូលរួមកាន់បិណ្ឌនេះផងដែរ។ ក្នុងពិធីបុណ្យកាន់បិណ្ឌនេះបានធ្វើពិធីសូត្រមន្តនៅរសៀលថ្ងៃសុក្រ ទី២៣ និងព្រឹកឡើងថ្ងៃទី២៤ ពិធីរាប់បាត្រ វេចង្ហាន់ និងទេយ្យវត្ថុប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ឌ បុព្ធការីជន មាន មាតា បិតា ជីដូន ជីតា ញាតិការ ទាំងប្រាំពីរសន្តានដែលបានទួល មរណៈកាលដើម្បីទទួលផល្លានិសង្ឃតាមកម្លាំងសទ្ធាជ្រះថ្លា តាមរយៈពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ៕