You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី ពុទ្ធ លី ចុះសួរសុខទុក្ខមន្ត្រីអាវុធហត្ថក្រោមឱវាទកំពុងសម្រាកព្យាបាលជំងឺ

ពោធិ៍សាត់៖ រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ លី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានដឹកនាំមន្រ្តីក្រោមឱវាទចុះសួរសុខទុក្ខលោក អនុសេនីយ៍ឯក អ៊ឹម ស៊ុន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកតាលោសែនជ័យ ដែលមានជំងឺនឹងកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងនាំយកសម្ភារៈប្រគល់ជូនមួយចំនួនរួមមានអង្ករចំនួន២ការ៉ុង (៥០គីឡូក្រាម), មីចំនួន២កេស, ត្រីខចំនួន៣យួរ, ទឹកបរិសុទ្ធចំនួន៣កេស និង ថវិកាចំនួន ៥៥០,០០០រៀល។