តាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំកិច្ចប្រជុំការងារចាំបាច់ ជាមួយមេបញ្ជាការរង និងលោកមេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុក និងបានធ្វើណែនាំការងារចាំបាច់ចំពោះមុខដល់លោកមេបញ្ជាការរងខេត្ត និងមេបញ្ជាការមូលដ្ឋានស្រុក ក្រុង អនុវត្តន៍បន្ត នៅអង្គភាពរបស់ខ្លួន។