ប៉ៃលិន៖ រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទនាំយកនៅទេយ្យទានទៅប្រគេនព្រះចៅអធិការវត្តកោងកាង (ហៅវត្ដរតនសោភ័ណ្ឌ) រួមមាន អង្ករមួយការ៉ុង មីខៀវពីរកេស ទឹកក្រូចពីរកេស ទឹកបរិសុទ្ធពីរកេស ត្រីខពីរយួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ ទៀនមួយដុំ ធូកមួយដុំ និងបច្ច័យចំនួន ៣០០,០០០ រៀល ផងដែរ ។