នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ឯក ម៉ែន ភិម្យ មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១៧,៨៣០,០០០៛ (ដប់ប្រាំពីលាន ប្រាំបីសែន បីម៉ឺនរៀល) ជូនដល់គ្រួសារលោក វរសេនីយ៍ទោ ជា សុផល អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយសារជម្ងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពេលបំពេញភារកិច្ចនៅបឹងទន្លេសាប ។
បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៥ (ព២) ខេត្តបាត់ដំបង ។ សូមបញ្ជាក់ផងដែរថា ថវិកាទាំងនេះគឺបានកើតឡើងពីគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងការចូលរួមជួយឧបត្ថម្ភពីសំណាក់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ផងដែរ ៕