ស្វាយរៀង៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំវាយតម្លៃយោធិននៃកងរាជអាវុធហត្ថខេត្តដល់អាយុចូលនិវត្តន៍ ប្រចាំឆ្នាំ២០២៣ និងប្រជុំត្រួតពិនិត្យការងារភស្ដុភារ ដើម្បីត្រៀមរៀបចំអបអរសាទរពិធីបុណ្យអុំទូកខេត្តស្វាយរៀងនៅថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ។
សមាសភាពចូលរួមមាន៖ លោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការ លោកប្រធានមន្ទីរ និងលោក លោកស្រីនាយការិយាល័យដែលមានការពាក់ព័ន្ធ។