You are currently viewing ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ដឹកនាំសហការីអញ្ជើញចុះសាកសួរសុខទុក្ខ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា

ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ ដឹកនាំសហការីអញ្ជើញចុះសាកសួរសុខទុក្ខ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំសហការីអញ្ជើញចុះសាកសួរសុខទុក្ខ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលមានជំងឺនឹងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង បាននាំយកសម្ភារមួយចំនួនរួមមាន អង្ករ ១ការ៉ុង, ទឹកដោះគោឆៅ ២យួរ, ទឹកត្រជៀកកាំ ១យួរ, មី ២កេស, ត្រីខ ២យួរ, ទឹកបរិសុទ្ធ ២កេស, ត្រី ៥,៥គីឡូក្រាម និង ថវិកា ៤០០,០០០រៀល។