You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ប្រជុំបូកសរុបការងារ និង ផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចទទួលខុសត្រូវ

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ប្រជុំបូកសរុបការងារ និង ផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចទទួលខុសត្រូវ

កោះកុង៖ នៅសាលប្រជុំលេខាធិការដ្ឋាន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំបូកសរុបការងារ, ផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបែងចែកភារកិច្ចទទួលខុសត្រូវ ជូននាយសេនាធិការរង លើការងារជំនាញនីមួយៗ និង ផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិ និង ពិធីបុណ្យផ្សេងៗ ព្រមទាំងផ្សព្វផ្សាយនូវសំណើសុំបង្កើតក្រុមការងារ បញ្ជីរសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ របស់កងរាជអាវុធហត្ថខេត្តកោះកុង កិច្ចប្រជុំនេះមានចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យចំណុះមេបញ្ជាការដ្ឋាន។