កំពត៖ រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោក វរសេនីយ៍ត្រី សេង ចន្ថា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឈូក តំណាងលោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បាននាំដឹកនាំនាយ នាយរងអាវុធហត្ថ មូលដ្ឋានស្រុក និង ស្នាក់ការសន្តិសុខ ចូលរួមក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ លោក អនុសេនីយ៍ឯក ហេង សុវុទ្ធី មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឈូក និងជាប្រធានស្នាក់ការសន្តិសុខអូរដី ស្ថិតនៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងឱកាសនោះដែរលោក វរសេនីយ៍បាននាំយកបច្ច័យចំនួន ៣,៥៥០, ០០០រៀល ជូនក្រុមគ្រួសារនៃសពផងដែរ។