You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំនាយអាវុធហត្ថចូលរួមរំលែងមរណៈទុក្ខ ក្រុមគ្រួសារសពលោកតា ព្រុំ ឡាក់

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ដឹកនាំនាយអាវុធហត្ថចូលរួមរំលែងមរណៈទុក្ខ ក្រុមគ្រួសារសពលោកតា ព្រុំ ឡាក់

កោះកុង៖ រសៀលទី២៧ ខែកញ្ញា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកោះកុង និងលោកជំទាវ បានដឹកនាំនាយអាវុធហត្ថខេត្ត នាំយកថវិកាចំនួន ៣,០០០,០០០រៀល (បីលានរៀល) និងលិខិតចូលរួមរំលែកទុក្ខ ក្នុងពិធីបុណ្យគម្រប់ ៧ថ្ងៃ ដល់ក្រុមគ្រួសារសពលោកតា ព្រុំ ឡាក់ ត្រូវជាឪពុកក្មេក លោក វរសេនីយ៍ឯក អ៊ុយ សុឃាន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកោះកុង និងជាឪពុកបង្កើត លោក អនុសេនីយ៍ទោ ព្រុំ ឆន ជំនួយការស្នាក់ការសន្តិសុខ៤៨១ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង១៦:៥០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅគេហដ្ឋានសព ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង៕