កណ្តាល៖ ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រជុំពិភាក្សាត្រៀមទទួលក្រុមការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេសអញ្ជើញចុះពិនិត្យវាយតម្លៃយោធិន នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៣ នៅពេលខាងមុខ។