ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោក នាយឧត្តមនសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឧត្ដមសេនីយ៍ទោ សុគន្ធ វិសាល នាយក នាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជា សមាជិកក្រុមការងារសៀវភៅសការពារជាតិអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសៀវភៅសការពារជាតិ ជូននាយទាហាន នៃកងរាជអាវុធហត្ថ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសាលាទាំងពីរ ។