You are currently viewing ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃយោធិន ដល់អាយុចូលនិវត្តន៍ ប្រចាំឆ្នាំ២០២៣

ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃយោធិន ដល់អាយុចូលនិវត្តន៍ ប្រចាំឆ្នាំ២០២៣

ឧត្តរមានជ័យ៖ រសៀលថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ លោក ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំវាយតម្លៃយោធិននៃកងរាជអាវុធហត្ថខេត្ត ដល់អាយុចូលនិវត្តន៍ ប្រចាំឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យឯករាជ្យជាតិ និង ព្រះរាជពិធី បុណ្យអំទូកបណ្តែតប្រទីបសំពះព្រះខែ និង អកអំបុក នាពេលខាងមុខ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង ស្រុក ។