ភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយត្រួតពិនិត្យ ជំនាញផែនការ ការងារធានាភស្តុភារ សម្ភារ:បច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ទៀវ
ប៊ុនខេង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកការងារភស្តុភារ សម្ភារ:បច្ចេកទេស តំណាង ដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ មន្ត្រីជំនាញអាវុធហត្ថរាជធានី និងអាវុធហត្ថខណ្ឌទាំង១២ ចំណុះបញ្ជាការដ្ឋាន រាជធានីភ្នំពេញ។
(អត្ថបទៈ ម៉ាន់ ដាវីត)