មណ្ឌលគិរី៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានប្រជុំវាយតម្លៃយោធិន ដល់អាយុចូលសោធនិវត្តន៍ ឆ្នាំ២០២៣ និង ការងារប្រឡងប្រណាំង ឆ្នាំ២០២២ ដើម្បីស្នើសុំប័ណ្ណសសើរ-លិខិតសសើរ ជូនយោធិន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តដោយមានការចូលរួមពីមេបញ្ជាការរង ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកផងដែរ។