ភ្នំពេញ៖ ដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅការិយាល័យហិរញ្ញវត្ថុ អគារសេនាធិការដ្ឋានជាន់ទី២ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបើកប្រាក់គោលនយោបាយបញ្ចុះ និងបូជាសពជូនដល់ គ្រួសារយោធិន នៃកងរាជអាវុធហត្ថ ពលី មរណៈ (លើកទី១) ក្នុងឆ្នាំ២០២២ ចំនួន២៥នាក់ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមកពីអង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបើកប្រាក់គោលនយោបាយកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារបើកប្រាក់គោលនយោបាយបញ្ចុះ និងបូជាសពរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត៕