You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបរថយន្តអត់បង់ពន្ធ

កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបរថយន្តអត់បង់ពន្ធ

រតនគិរី៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយ លោក វរសេនីយ៍ត្រី ប៊ុន សុខេង សហការជាមួយគយនិងរដ្ឋាករ សាខាខេត្តរតនគិរី ចុះឃាត់រថយន្ដចំនួន០១គ្រឿងរថយន្ដម៉ាក Toyota Camry ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំផលិត២០០៧ ស្លាកលេខភ្នំពេញ 2S-0386 សង្ស័យថាគ្មានបង្កាន់ដៃបង់ពន្ធនាំចូល នៅចំណុចភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ។

បច្ចុប្បន្នរថយន្តរក្សាទុកនៅ សាខាគយនិងរដ្ឋាករសាខាខេត្តរតនគិរី។