You are currently viewing ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ ដឹកនាំកិច្ចប្រជុំវាយតម្លៃយោធិន ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៣

ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ ដឹកនាំកិច្ចប្រជុំវាយតម្លៃយោធិន ដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៣

ឧត្តរមានជ័យ៖ លោក ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ និង វាយតម្លៃយោធិននៃកងរាជអាវុធហត្ថខេត្ត ដែលដល់អាយុចូលសោធននិវត្តន៍ប្រចាំឆ្នាំ២០២៣។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ និង មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកផងដែរ។