បាត់ដំបង៖ អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដបាត់ដំបង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកទាំង១៤ បានប្រុងប្រៀបត្រៀមអន្តរាគមន៍ ២៤ម៉ោង/២៤ម៉ោង និង ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងដោយយថាហេតុ ។
ជាក់ស្ដែងថ្ងៃនេះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំព្រឹក, ស្រុកបវេល, ស្រុកសំពៅលូន និង ស្រុកបាណន់ ជំលៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាព។