ព្រះវិហារៈ នៅវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀចំពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នមុខវិជ្ជាយោធា ច្បាប់ និងជំនាញវិជ្ជាជីវៈកងរាជអាវុធហត្ថ ដល់នាយ-នាយរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ប្រចាំឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការក្រុង ស្រុក នាយការិយាល័យ និងនាយ នាយរងកងរាជអាវុធហត្ថខេត្ត សរុបចំនួន៦៨នាក់។
យោងតាមរបាយការណ៌ដែលអានដោយនាយការិយាល័យហ្វឹកហ្វឺន បានអោយដឹងថា វគ្គហ្វឹកហ្វឺននេះមានរយៈពេល១៥ថ្ងៃ ស្មើនឹង៧២ម៉ោង ចាប់ផ្តើមពីថ្ងៃទី១៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានសិក្ខាកាមសរុបចំនួន៥២នាក់ ហើយវគ្គហ្វឹកហ្វឺន
នេះមានចំនួន១១មេរៀន ក្នុងនោះមុខវិជ្ជាយោធាស្មើនឹង ៤០% មុខវិជ្ជាជំនាញអាវុធហត្ថ ស្មើនឹង៦០%។
ជាលទ្ធផលវគ្គហ្វឹកហ្វឺនទទួលបាន៖ សិស្សទទួលបានពិន្ទុល្អមានចំនួន៣៩នាក់ ស្មើនឹង៧៥% សិស្សទទួលបានពិន្ទុល្អបង្គួរមានចំនួន០៩នាក់ស្មើនឹង២០% សិស្សទទួលបានពិន្ទុមធ្យមមានចំនួន០៥នាក់ស្មើនឹង០៥%។
បន្ទាប់ពីបិទវគ្គហ្វឹកហ្វឺន លោក ឧត្តមសេនីយ៌ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការផ្សព្វផ្សាយនូវសេចក្តីណែនាំ អន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ០១២សហវ និងក្រសួងមហាផ្ទៃលេខ០២៨សណន ស្តីពីការអនុវត្តវិធាន
ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ផងដែរ។
(អត្ថបទៈ ឡុក ឡា)