ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរ មុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិននៃកងរាជអាវុធហត្ថ ចំណុះខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហូ សំបូរ នាយរងខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក ឧត្ដមសេនីយ៍ទោ ខៀវ សាម៉េត នាយខុទ្ទកាល័យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ដោយមានការចូលរួមពីសំណាក់ នាយ នាយរងការិយាល័យ នាយផ្នែកព្រមទាំងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕