ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃសុក្រ ទី៣០ ខែ កញ្ញា ឆ្នាំ២០២២ លោក ឧត្ដមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និង វឌ្ឈនភាពការងារ កងរាជអាវុធហត្ថខែកញ្ញា និង លើកទិសដៅការងារខែតុលា ឆ្នាំ២០២២ ដោយមានសមាសភាពចូលរួមលោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការរង ប្រធានមន្ទីរ និង នាយការិយាល័យ ព្រមទាំងមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុកផងដែរ។