You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង សាវ៉ាត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក បានសហការជាមួយកម្លាំងចម្រុះចុះបង្រ្កាបបទល្មើសនេសាទតាមដងទន្លេក្នុងភូមិសាស្រ្តព្រែកក្រម៉ាល់ ស្ថិតក្នុងភូមិសាស្រ្តភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងសាច់អួនចំនួន០៥កន្លែង ប្រវែង៣៥០ ម៉ែត្រ, លូសាច់អួនចំនួន០៥មាត់, បង្គោលសរុបចំនួន២៧០ដើម, លែងកូនត្រីចម្រុះចូលទន្លេធម្មជាតិវិញ ១៥ គីឡូក្រាម សម្ភារៈ និងវត្ថុតាងត្រូវបានកាប់បំផ្លាញចោលនៅនឹងកន្លែង។