កំពត៖ ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកម្លាំងប្រដាប់អាវុធ និងមន្ទីរជុំវិញខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក វរសេនីយ៍ឯក សែម សឿន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដែលបានមរណភាពកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង២៣ និង ៣០នាទី ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត និង បាននាំយកថវិកាចំនួន ៣,០០០,០០០រៀល និង គ្រឿងឧបភោគ បរិភោគមួយចំនួនធំ។ ដោយឡែកលោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត បាននាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពតចំនួន៥,១៥០,០០០៛ជូនដល់ក្រុមគ្រួសារនៃសព ។