ស្ទឹងត្រែងៈ នៅវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង បានធ្វើការបង្ក្រាបករណីលាក់ទុកឈើល្មើសច្បាប់០១លើក ស្ថិតនៅចំណុច ភូមិប៉ាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នេះបើយោងតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានរកឃើញឈើល្មើសច្បាប់ មួយចំនួនរួមមានៈ
០១. ឈើប្រណិតប្រភេទ ផ្ដុង ចំនួន៦០ដំុ
០២. ឈើប្រណិតប្រភេទ កកោះ ចំនួន២៥ដុំ
០៣. ឈើប្រណិតប្រភេទ ត្រសេក ចំនួន៦០ដំ។ុ
វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ ចំណែកជនល្មើសដែលបានយកឈើមកលាក់ទុក ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
(អត្ថបទៈ ម៉ាន់ ដាវីត)