ស្វាយរៀង៖ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀ នៅព្រឹកថ្ងៃអាទិត្យទី០២ ខែតុលា ឆ្នាំ២០២២ ង លោក វរសេនីយ៍ទោ ប្រាក់ សុខេង នាយសេនាធិការរង និងលោកវរសេនីយ៍ទោ ប៉ាង ជឿន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំមន្ត្រីអាវុធហត្ថខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកនាយឯក នៅ យ៉ាដា មុខងារពលទាហាន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណភាពនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដោយសាជំងឺគាំងបេះដូង ស្ថិតនៅភូមិតាសរ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
ក្នុងឱកាសនោះលោកវរសេនីយ៍បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ចូលបុណ្យចំនួន ៤,៧៣០,០០០ រៀលផងដែរ។