ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច កងរាជអាវុធហត្ថរយៈពេល ៩ខែ និងលើកទិសដៅបន្ត ឆ្នាំ២០២២។
កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយការិយាល័យ មេបញ្ជការកងរាជអាវុធហត្ថរាជធានី/ខេត្ត ដោយមានភ្ជាប់តាមប្រព័ន្ធ ZOOM។