ភ្នំពេញ៖ ដោយអនុវត្តទៅតាមសច្ចាប័នលេខ៥៦/ផក២០២២ ស្តីពីផែនការបំប៉នខ្សែរយៈបណ្តោយជំនាញស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដែលចុះហត្ថលេខាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទទី០៣ ខែតុលា ឆ្នាំ២០២២នេះ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបើកវគ្គបំប៉នខ្សែរយៈបណ្តោយ ជំនាញផែនការ និងស្រាវជ្រាវបទល្មើសឧក្រិដ្ឋ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់ជំនាញនិងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទីភារកិច្ចជូនអង្គភាពកងរាជអាវុធហត្ថ។ ពិធីនេះក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី សូរសារិន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ សៀ សម្បត្តិ ស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ដោយមានសិក្ខាកាម ចំនួន៥៥នាក់ (ជាមន្ត្រីនគរបាលយុត្តិធម៌ និងភ្នាក់ងារនគរបាលយុត្តិធម៌) ដែលកំពុងបម្រើការងារជំនាញតាមបណ្តារាជធានី/ខេត្ត និងការិយាល័យអង្គភាពជំនាញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕