You are currently viewing វរសេនីយ៍ឯក ឡុង សុវណ្ណា បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី២ ឆ្នាំ២០២២

វរសេនីយ៍ឯក ឡុង សុវណ្ណា បើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី២ ឆ្នាំ២០២២

កំពត៖ ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថកំពត លោក វរសេនីយ៍ឯក ឡុង សុវណ្ណា មេបញ្ជាការស្ដីទី តំណាងលោក ឧត្ដមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញប្រចាំឆមាសទី២ ឆ្នាំ២០២២ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយទាហាន នាយទាហានរងចំណុះបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត។