You are currently viewing ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាមួយថ្នាំញៀន១៦កញ្ចប់

ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាមួយថ្នាំញៀន១៦កញ្ចប់

បាត់ដំបងៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន ស្ថិតនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សង្ស័យជាប់ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយសារធាតុញៀន។

នេះបើយោងទៅតាមប្រភពពត៌មានពី លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណះ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ គឺជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានតាមដានជាយូរមកហើយ។

លោកឧត្តមសេនីយ៍ត្រី បានប្រាប់អោយដឹងថាជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. ជុំ សុសរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង
០២. ហម គឹមហៀង ភេទស្រី អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១០កញ្ចប់ ដែលមានទម្ងន់៧.៩៥ក្រាម
០២. ទូរស័ព្ទ ចំនួន០២គ្រឿង
០៣. ម៉ូតូចំនួន០១គ្រឿង។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់អោយដឹងទៀតថា បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ចូនទៅបញ្ជាការដ្ឋានខេត្តដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីបានធ្វើការសាកសួររួចមក ជនសង្ស័យទាំង០២នាក់នោះ បានឆ្លើយសារភាពថា រូបគេនៅមានបក្ខពួកជាមេក្លោងម្នាក់ទៀងដែលមានឈ្មោះ លី ប៊ុនលាង រស់នៅភូមិវត្តលៀម សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

លោកឧត្តមសេនីយ៍ត្រី បានថ្លែងបន្តអោយដឹងថា បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក
និងដោយមានការសហការ ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថ ក៏បានចុះទៅធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យខាងលើ ដោយបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៦កញ្ចប់ ដែលមានទម្ងន់ស្មើ ៤៤,០៥ក្រាម ផងដែរ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
%e1%9e%b6%e1%9f%a1

%e1%9e%b6%e1%9f%a2

%e1%9e%b6%e1%9f%a3

%e1%9e%b6%e1%9f%a4
(អត្ថបទៈ ម៉ាន់ ដាវីត)