You are currently viewing នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៦

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៦

បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្រ្ត ប្រចាំឆមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក និងស្នាក់សន្តិសុខ និងនាយ នាយរង និងពលអាវុធហត្ថទូទាំងខេត្ត។

ពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្តនេះ ឧទ្ទេសនាមដោយលោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារកសាងកម្លាំង។

ក្នុងពិធីនោះដែរលោក វរ:សេនីយ៍ឯក ស៊ុន សម្បត្តិ បានមានប្រសាសន៍ថា ការផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត គឺមានគោលបំណងពង្រឹងគោលជំហរ សតិអារម្មណ៍ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថគ្រប់រូប អោយក្ដាប់ជាប់នូវការវិវឌ្ឍនៃសភាពការនយោបាយនិងសន្តិសុខសង្គម។

លោកវរ:សេនីយ៍ឯក ស៊ុន សម្បត្តិ បានមានប្រសាសន៍បន្ថែមទៀតថា អាវុធហត្ថគ្រប់រូបត្រូវយល់ដឹងពី សភាពការណ៍សកលលោក តំបន់ សភាពការណ៍ជាតិ សភាពការណ៍កងយោធពលខេមរភូមិន្ទ និងសភាពការណ៍កងរាជអាវុធហត្ថផងដែរ។
%e1%9e%8a%e1%9f%a1

%e1%9e%8a%e1%9f%a2

%e1%9e%8a%e1%9f%a3

%e1%9e%8a%e1%9f%a4

%e1%9e%8a%e1%9f%a5

%e1%9e%8a%e1%9f%a6

%e1%9e%8a%e1%9f%a7

%e1%9e%8a%e1%9f%a8

%e1%9e%8a%e1%9f%a9
(អត្ថបទៈ ឡាក់ ភី)