ព្រៃវែង៖ ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរស្រាវជ្រាវ និង បង្ក្រាបទល្មើស បញ្ជាការដ្ឋានខេត្តព្រៃវែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យសៀវភៅ បញ្ជីរបណ្តឹង, សៀវភៅបញ្ជីរនៃការឃាត់ខ្លួន និងបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន ក្រោមអធិបតីភាព ឯកឧត្តម មាស សុភក្ដិ អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងប្រតិភូអមដំណើរ, មេបញ្ជាការរងទទួលជំនាញ, ប្រធាន អនុមន្ទីរ នាយ នាយរង ការិយាល័យដែលមានការពាក់ព័ន្ធ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុកព្រៃវែង។