បាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្ដតួនាទី ភារកិច្ចការងារ កងរាជអាវុធហត្ថ ៩ខែ និ ងផ្សព្វផ្សាយការងារប្រចាំឆមាសទី៤ ឆ្នាំ២០២២ ដោយមានសមាសភាពចូលរួម មេបញ្ជាការរង នាយសេនាធិការ នាយសេធិការរង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ ប្រធានអង្គភាពយុត្ដិធម៌ ប្រធានអង្គភាពសន្ដិសុខ នាយការិយាល័យហិរញ្ញវត្ថុ និង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក។