You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៣!

ឧត្តមសេនីយ៍ទោ នាង សុជីវី ប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៣!

កណ្តាល ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២ បានប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី២ ចុះពិនិត្យវាយតម្លៃយោធិនដល់អាយុចូលសោធននិវត្តន៍ និង ក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ដល់អាយុចូលសោធននិវត្តន៍។