ភ្នំពេញ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធត្ថលផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីរៀបផែនការ កម្មវិធី និង លើកគម្រោងថវិកាក្នុងការរៀបចំមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ពីសាធារណរដ្ឋសង្គមនិយមវៀតណាម មកតំបន់ X16។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ។