ភ្នំពេញ៖ ដោយទទួលការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសរសៀលថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យសេនានុព័ន្ធយោធាថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចាស់-ថ្មី ចូលជួបសម្លែងការគួរសម និងជម្រាបលា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។