ព្រះវិហារ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ ព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២ លោក ឧត្តសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់ និង ជំនាញវិជ្ជាជីវៈ កងរាជអាវុធហត្ថ ដល់នាយ នាយរងអាវុធហត្ថខេត្ត ប្រចាំឆមាសទី២ ឆ្នាំ២០២២ ដែលមុខវិជានេះសិក្សារយៈពេល ៣០ថ្ងៃ ។