You are currently viewing ឃាត់គោយន្ត ចំនួន០១គ្រឿង ជាមួយឈើប្រណិតជាច្រើនដុំ

ឃាត់គោយន្ត ចំនួន០១គ្រឿង ជាមួយឈើប្រណិតជាច្រើនដុំ

ស្ទឹងត្រែងៈ នៅវេលាម៉ោង១៥ និង៤៥នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធខេត្តស្ទឹងត្រែង សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់០១លើក ស្ថិតនៅចំណុចភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង ។

នេះបើយោងតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តស្ទឹងត្រែង បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងល្មើសច្បាប់ មួយចំនួនរួមមានៈ
០១. គោយន្ត ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទ ធ្នង់ ចំនួន៣៣៩ ដុំ ស្មើនឹង១៦,៦៦៥ ម៉ែត្រគូប។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។
11

12