You are currently viewing ជនសង្ស័យម្នាក់លួចម៉ូតូគេបានសម្រេចហើយ គេចខ្លួនបាន០១ថ្ងៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន

ជនសង្ស័យម្នាក់លួចម៉ូតូគេបានសម្រេចហើយ គេចខ្លួនបាន០១ថ្ងៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់លួចម៉ូតូគេបានសម្រេចហើយ គេចខ្លួនបាន០១ថ្ងៃ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានអោយដឹងថា បើតាមការរៀបរាប់របស់ ជនរងគ្រោះបានអោយដឹងថា ខ្លួនមានឈ្មោះយ៉ុង ឆៃយុទ្ធ រស់នៅចំណុចក្នុងតូបកាត់សក់ផ្សារដើមពុទ្ទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះបានរៀបរាប់បន្តទៀតថា មុនពេលកើតហេតុនោះនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ខ្លួនបានទុកម៉ូតូម៉ាកឃ្លិច ព៌ណ ក្រហមលាយខ្មៅ ពាក់ស្លាកលេខបាត់ដំបង១K០៤៥៨ នៅក្នុងបន្ទប់កាត់សក់នៅជាន់ក្រោម ហើយខ្លួនបានឡើងទៅដេកបន្ទប់ជាន់លើ លុះនៅម៉ោង១២យប់ ខ្លួនក្រោកពីដេកហើយចុះមកបន្ទប់ខាងក្រោម ស្រាប់តែបាត់ម៉ូតូមិនដឹងពីថ្មើណា ពេលនោះខ្លួនបានទូរស័ព្ទទៅសួរកូនជាងកាត់សក់ របស់ខ្លួនទើបដឹងថាម៉ូតូត្រូវបានចោរលួច។

លោកវរ:សេនីយ៍ ជា ដា បានបញ្ជាក់ទៀតថា លុះព្រឹកឡើងថ្ងៃទី៣១ ខែតុលា ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។

ក្រោយពីទទួលបានពាក្យបណ្ដឹង ទើបកម្លាំងអាវុធហត្ថចុះស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ រួចបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរបន្ត។

លោកវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានអោយដឹងថា ជនសង្ស័យមានឈ្មោះទៀង ប្រសិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំរស់នៅបន្ទប់ជួលមាត់អូរព្រំដែនកម្ពុជា ថៃ ក្បែរកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យនៅមុខអាវុធហត្ថបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានចូលលួចម៉ូតូរបស់ឈ្មោះយ៉ុង ឆៃយុទ្ធ ពិតប្រាកដមែន។

ដោយមានវត្ថុតាង និងចម្លើយសារភាពគ្រប់គ្រាន់ហើយនោះ ជនសង្ស័យត្រូវបានមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានមន្ត្រីអាវុធហត្ថប្រគល់អោយទៅម្ចាស់វិញហើយ។
%e1%9f%a2%e1%9f%a1

%e1%9f%a2%e1%9f%a2

%e1%9f%a2%e1%9f%a3
(អត្ថបទៈ ឡាក់ ភី)