You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ

ភ្នំពេញ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយទទួលបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការ ការពារសន្តិសុខ :

១. ផែនការលេខ ៥៨/២០២២ ផ.ក ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំរដ្ឋមន្ត្រីសហគមន៏សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅរាជធានីភ្នំពេញ(ថ្ងៃ១១-១៥ ខែតុលា ឆ្នាំ២០២២)។

២. ផែនការលេខ ៥៩/២០២២ ផ.ក ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៏ ACMECS លើកទី៥ និងកិច្ចប្រជុំពាក់ពន្ធ័ ឆ្នាំ២០២២ នៅខេត្តសៀមរាប(ថ្ងៃ០១-០៥ ខែវិច្ឆិកា ឆ្នាំ២០២២)។

៣. ផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១០ឆ្នាំ។

៤. ការត្រៀមរៀបចំកម្លាំង មធ្យោបាយ និងសម្ភារ ដើម្បីចូលរួមសហការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពាក់ពន្ធ័ ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា(40TH AND 41ST ASEAN SUMMITS AND RELATED SUMMITS) នាថ្ងៃទី០៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ដោយមានការអញ្ជើញចូលរួមពី នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ និងភ្ជាប់តាមប្រព័ន្ធ Video Conference ទៅតាមបណ្តា រាជធានី-ខេត្ត ដែលមានការពាក់ព័ន្ធផងដែរ។