You are currently viewing អនីតិជនម្នាក់ ក្នុងចំណោម០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

អនីតិជនម្នាក់ ក្នុងចំណោម០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា

រតនគិរីៈ អនីតិជនម្នាក់ ក្នុងចំណោម០៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជាប់ពាក់ព័ន្ធជាមួយករណីហិង្សាដោយចេតនា។

នេះបើតាមការអោយដឹង ពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអោយដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ២១ និង៥០ នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងពហុកីឡដ្ឋានខេត្តរតនគិរី ក្នុងភូមិ ទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានករណី ហិង្សាដោយចេតនា០១លើក បង្កដោយជនល្មើសមានគ្នាចំនួន០៣នាក់ ដែលរួមមានឈ្មោះៈ
០១. ឌី ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅក្រុងបានលុង ខេត្តរតនគិរី
០២. និត ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅក្រុងបានលុង ខេត្តរតនគិរី
០៣. វៃ ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅក្រុងបានលុង ខេត្តរតនគិរី

បានពួកស្ទាក់ កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឆៃ រតនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកសុទ្ធ មានទីលំនៅ ភូមិអូរកន្សែង សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី
ខណះពេលដែលជនរងគ្រោះ កំពុងដើរចេញមកពីមើលខនសឺត ក្នុងពហុកីឡដ្ឋាន
ចំនួន០១ពូថៅ ចំក្បាលលើត្រចៀកឆ្វេង បណ្ដាលឲ្យរងរបួសធ្ងន់់ធ្ងរ ហើយត្រូវបាន
មិត្តភ័ក្រ្តបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

បន្ទាប់ពីធ្វើពីធ្វើសកម្មភាពរួចមក ជនសង្ស័យទាំង០៣នាក់នោះ បានរត់គេចខ្លួនបាត់ទៅ។
លុះដល់ម៉ោង ១១ និង៣០ នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ មានឈ្មោះ ជា ដាវៃ ភេទប្រុស អាយុ១៦ឆ្នាំ
ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានខេត្តដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួររួចមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា មូលហេតុដែលរូបគេកាប់ទៅលើជនរងគ្រោះ មូលហេតុដោយសាររូបកេមានទំនាស់ពាក្យសំដី និងធ្លាប់មានជម្លោះកន្លងមក។

ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យដែលជាមក្ខពួកត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
%e1%9f%a3%e1%9f%a1

%e1%9f%a3%e1%9f%a2

%e1%9f%a3%e1%9f%a3
(អត្ថបទៈ ម៉ាន់ ដាវីត)