ឧត្តរមានជ័យ៖ លោក ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថ ០៩ខែ និ ងលើកទិសដៅការងារកងរាជអាវុធហត្ថត្រីមាសទី៤ ឆ្នាំ២០២២។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និង មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក។