កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារទី២ និង ក្រុមការងារ បានចុះពិនិត្យ-វាយតម្លៃយោធិនដល់អាយុចូលសោធននិវត្តន៍ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប មេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ ជំនាញ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក និង នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។