ត្បូងឃ្មុំ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងសម្ភាសវាយតម្លៃយោធិនដល់អាយុសោធននិវត្តន៍ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និង លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ សមាសភាពអញ្ជើញចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ព្រមទាំងនាយអាវុធហត្ថដល់អាយុចូលនិវត្តន៍។